Huawei គ្រោង​នឹង​ចេញ​កុំព្យូទ័រ​យួរ​ដៃ​កូន​កាត់ 3 ស៊េរី

ជាការពិតណាស់ ក្រុមហ៊ុន ចិន ផលិតស្មាតហ្វូន ដ៏ល្បី Huawei មួយនេះ តែងតែចង់ពង្រីក មុខចំនួញរបស់ខ្លួន ​អោយកាន់តែ ធំឡើងៗ និងដើម្បី ប្រកួតក្នុង ទីផ្សារអេឡិចត្រូនិច។ ដូចឆ្នាំ មុនអញ្ចឹង ក្រុមហ៊ុន Huawei បានចេញនូវ កុំព្យូទ័រយួរដៃ កូនកាត់ ដើម្បីប្រកួដប្រជែង ជាមួយនឹង Surface របស់ Microsoft។ ខ្លួនបានចេញនូវ MateBook និងដើម្បីបន្ត ត្រកូល MateBook របស់ខ្លួន ថ្មីៗនេះ ផងដែរ តាមប្រភព លេចធ្លាយបាន អោយដឹងថា ក្រុមហ៊ុន Huawei គ្រោងនឹងចេញ MateBook 3​​ ស៊េរី ទៀតហើយ អាចនឹងជា MateBook X, MateBook D និង MateBook E។
ដោយយោងតាមប្រភពពត៌មាន លេចធ្លាយ បានអោយដឹង ថាក្រុមហ៊ុន Huawei នេះអាចនឹងបញ្ចេញ MateBook 3​ ស៊េរីនេះ ដោយមើលទៅ លើលក្ខណៈសម្បត្តិវា អាចនឹង ស្រដៀង Surface ដោយវាអាច ដើរតួ បានពីរគឺ ថេប្លេត រឹកុំព្យូទ័រ យួដៃក៏បាន។ សម្រាប់ កម្លាំងម៉ាស៊ីន របស់ MateBook គ្រោងនឹង ចេញនោះ គឺ MateBook X និង MateBook D អាចនឹងមាន កម្លាំងម៉ាស៊ីន ដូចគ្នា ទាស់តែទំហំ អេក្រង់មិន ដូចគ្នាឡើយ។

MateBook X និង MateBook D អាចនឹងមានការ ប្រើប្រាស់ បន្ទះឈីប CPU Core i5 ទំហំ Ram​ 8GB និងទំហំអេក្រង់ MateBook X មានទំហំ 15​​ អ៊ីញ ចំពោះ MateBook D​ មានទំហំ 12.5 អ៊ីញ ភ្ជាប់ជាមួយ Windows 10 64 bit រួចជាស្រេច។ រីឯ MateBook E ភ្ជាប់មកជាមួយ បន្ទះឈីប Core M និង Ram ទំហំ 4GB ប៉ុណ្ណោះ ប្រហែលស៊េរីនេះ គឺជា ជម្រើសសម្រាប់ តម្លៃគួរសម ហើយ។ ទោះជាយ៉ាង ណាក្តី នេះ គ្រាន់ជា ពត៌មានលេចធ្លាយ នោះទេ ដោយពុំទាន់ មានការប្រកាស ជាផ្លូវការពី Huawei នៅឡើយ ដូច្នេះបើ ចង់ដឹង ពិតរឺយ៉ាងណានោះ ទាល់តែ រង់ចាំមើល នូវពត៌មាន ក្រោយៗ​ ពី ខេមបូ រីផត តទៅទៀត។
Share on Google Plus

0 comments :

Post a Comment