ពិតណាស់ផ្លែឈើដែលយើងធ្លាប់បានឃើញ ធ្លាប់បានដឹងគឺសុទ្ធសឹងតែមានគ្រាប់ គ្រាន់តែផ្លែឈើខ្លះមានគ្រាប់ច្រើន ខ្លះមានគ្រាប់តិច ។ តែ តើអ្នកធ្លាប់ចាប់អារម្មណ៍ ឬសង្កេតដែរទេថា នៅលើលោកយើងនេះមានផ្លែឈើអ្វីខ្លះដែលមានគ្រាប់នៅខាងក្រៅផ្លែ?
![]() |
ផ្លែប៉ោម |
![]() |
ផ្លែល្ហុង |
![]() |
ផ្លែប៊ឺរ |
![]() |
ផ្លែស្រកានាគ |
១ ផ្លែស្វាយចន្ទី
ផ្លែស្វាយចន្ទី គឺជាផ្លែឈើម្យ៉ាងដែលមានគ្រាប់នៅខាងក្រៅ ហើយក្នុងមួយផ្លែមានតែមួយគ្រាប់តែប៉ុណ្ណោះ ។ ស្វាយចន្ទី មានលក្ខណៈខុសពី ផ្លែឈើដទៃ ដោយគេបរិភោគសាច់ខាងក្នុងគ្រាប់ រីឯផ្លែរបស់វាមិនសូវមានអ្នកបរិភោគទេ ។ គេដាំវាឡើងគឺតែប្រមូលផលជាគ្រាប់តែប៉ុណ្ណោះ វាក៏សម្បូរណាស់ដែរនៅប្រទេសកម្ពុជាយើង ។
២ ផ្លែស្តូវបេរី (Strawberry)
ផ្លែស្តូវបេរី ក៏ជាផ្លែឈើដែលមានគ្រាប់នៅខាងក្រៅដែរ គ្រាប់របស់វាគឺមានច្រើន ហើយតូចៗ ដែលនៅជាប់ពីក្រៅផ្លែ (គ្រាប់វាដូចទៅនឹងគ្រាប់ល្ងរ)
បើតាមការស្រាវជ្រាវរបស់ខ្ញុំគឺមានតែផ្លែឈើ ពីរប្រភេទខាងលើនេះប៉ុណ្ណោះដែលមានគ្រាប់នៅពីក្រៅ ។ បើបងប្អូនដឹង ឬស្គាល់ផ្លែឈើណាផ្សេងទៀតដែលមានគ្រាប់នៅពីក្រៅ អាច ខមិន ខាងក្រោមនេះបាន ។ សូមអរគុណ
0 comments :
Post a Comment